ខេត្តសៀមរាប៖ស្ត្រីម្នាក់អ្នកបណ្ដើរកង់ឆ្លងផ្លូវបានបាត់បង់ជីវិតខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសារម៉ូតូបុក។
ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ នៅចំណុច ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៧៨_២៧៩ ស្ថិតនៅក្នុងភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានប្រាប់ ទីភ្នាក់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទនេះថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1B-1320 បើកបរដោយឈ្មោះ សន ផាន ភេទប្រុស អាយុ៤៤ ឆ្នាំ ទីលំនៅភូមិសំបួរ ឃុំពង្រក្រោម ស្រុកជីក្រែង (របួសស្រាល) បើកបរក្នុងទិសដៅពីកើតទៅលិច បុកអ្នកបណ្ដើរកង់ឆ្លងផ្លូវម្នាក់។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះឡាច សូ ភេទស្រី អាយុ ៦៩ឆ្នាំ ទីលំនៅភូមិជីគាក ឃុំគៀនសង្កែ ស្រុកសូទ្រនិគម។ មូលហេតុ អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ចំណែកអ្នកបណ្ដើរកង់ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP