ជាបុគ្គលិករត់តុ «ស្ពានព្រីង» បានលង់ទឹកស្លាប់នៅក្រោយហាង

ជាបុគ្គលិករត់តុ «ស្ពានព្រីង» បានលង់ទឹកស្លាប់នៅក្រោយហាង

ខេត្តសៀមរាប៖នារីវ័យជំទង់ម្នាក់បានលង់ទឹកស្លាប់នៅក្រោយហាងបង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការបានកើតឡើងនៅវេលា​ម៉ោង​១២និង១០នាទី នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២៥ ចំណុច ស្រះទឹក របស់ឈ្មោះ ខាត់ ប៊ុនតុញ  ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់។

ជនរងគ្រោះឈ្មោះ ហ៊ាន ដានី  ភេទស្រីអាយុ១៧ឆ្នាំ   មានទីលំនៅបច្ចុប្បន្ន ៖  ភូមិដូនទ្រូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ សព្វថ្ងៃ ជនរងគ្រោះ មកធ្វើជា នារីរត់តុ នៅអាហារដ្ឋានស្ពានព្រីងដោយទៅមកៗ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាយោងតាមការបំភ្លឺពីឈ្មោះ ម៉ៅ ចាន់ថុន ភេទ ស្រី   អាយុ ២៩ ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំស្រះជីក ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអោយដឹងថា  នៅវេលាម៉ោង ប្រហែល ១២ ,០០នាទី នាងខ្ញុំ ឃើញ បងៗ ចំនួន០២នាក់ (មិនស្គាល់ឈ្មោះ) តែដឹងថា បងប្អូន ម្ចាស់ហាងកំពុងបង់ត្រីក្នុងស្រះ  ហើយ នាងខ្ញុំក៏បានចុះហែលទឹកលេងម្នាក់ឯង ក្បែរបងៗ ដែលបង់ដោយហែលលេងទៅមកៗភ្លាមនោះ ស្រាប់តែ ឈ្មោះហ៊ាន ដានី  ភេទស្រី អាយុ១៧ឆ្នាំ  (បុគ្គលិករត់តុហាងស្ពានព្រីង ) បានចុះមកមើល ហើយ នាងខ្ញុំបានសួរថា មិចចង់លេងទឹកដែរមែន?  ភ្លាមនោះឈ្មោះហ៊ាន ដានី (សព) បានរត់ទៅ ដូរខោអាវ ហើយរត់មកចុះងូតទឹកតាមនាងខ្ញុំពីក្រោយ។ ដោយឃើញឈ្មោះ ហ៊ាន ដានី (សព) ចុះលេងទឹកតាមពីក្រោយនាងខ្ណុំ  នាងខ្ញុំក៏ហែលទៅកណ្ដាល ដែលមានដីឈបាន ពេលនាងខ្ញុំហែលដល់ដី នាងខ្គុំ បានងាកមើលមកឈ្មោះ ហ៊ាន ដានី (សព) បានលើកដៃក្បាលលិចទឹក នាងខ្ញុំក៏ស្រែកហៅបងៗ ដែលបង់ត្រីអោយជួយតែពួកគាត់មិនហ៊ានចុះជួយទេ ដោយពួកគាត់មាឌធំ ហែលទឹកពិបាករំពេចនោះ ស្រាប់តែឃើញភ្ញៀវដែលផឹកស៊ី នៅកញ្ចុះខាងលិចស្រះ បានស្ទុះរត់ចុះមកដើម្បីជួយតែ ឈ្មោះហ៊ាន ដានី បានលិចទឹកលង់បាត់ហើយ។

យោងតាមបំភ្លឺរបស់បុរសម្នាក់ទៀតមានទីលំនៅ ភូមិ ជន្លង់ សង្កាត់សាលាកំរើក ខេត្តសៀមរាប បានរៀបរាប់ថារូបខ្លួនបានបើកឡានពីសៀមរាប មកបង់ត្រីហូប នៅស្រុកក្រឡាញ់ ដោយគោលដៅ មកបង់នៅស្រះបងប្អូនឈ្មោះ ខាត់ ប៊ុនតុញ នៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយ មានអ្នករួមដំណើរ មានគ្នា សរុប ០៥នាក់  ស្រី ០១នាក់ ក្មេង ០២នាក់ )។ ពេលមកដល់ផ្ទះ បងប្អូន ឈ្មោះ ខាត់ ប៊ុនតុញ ខ្ញុំបាទបានយកសំណាញ់ទៅបង់ត្រី ជាមួយឈ្មោះ  អ៊ូច រតនា ភេទប្រុសអាយុ ៤១ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិវត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ពេលកំពុងបង់ត្រីស្រាប់តែឃើញ នារីម្នាក់មកចុះហែលទឹកលេងក្បែរៗខ្ញុំបង់ត្រី ដោយខ្ញុំបាទរវល់តែបង់ត្រី មិនបានមើល ថាមានអ្នកណា មកហែលទឹកទៀតទេ ស្រាប់តែលឺសម្លេងស្រែកថា ជួយផងមានមនុស្សលង់ទឹក ភ្លាមនោះ ខ្ញុំបាទបានឃើញ មនុស្សលង់ទឹកលិចហើយ តែខ្ញុំ មិនហ៊ានចុះទៅជួយទេ  ព្រោះខ្ញុំមិនសូវចេះហែលទឹកទេ។

ការបំភ្លឺរបស់បុរសម្នាក់ទៀតមានទៅលំនៅ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានអង្គុយនៅមាត់ទឹកចាំដោះត្រី ស្រាប់តែឃើញនារីរត់តុ ម្នាក់ ចុះហែលទឹកលេង ដោយហែលចុះ ហែលឡើង ពីរបីត្រឡប់បន្ទាប់មក ស្រាប់តែឃើញនារីម្នាក់ទៀត មកចុះលេងតាមពីក្រោយ នារី ម្នាក់ទៀត តែពេលចុះដល់ទឹកជ្រៅស្រាប់លិចក្បាលក្នុងទឹកលើកដៃឡើងលើ ខ្ញុំ បាទគិតថា គាត់ចេះហែលទឹកមិនបានចាប់អារម្មណ៍។ ភ្លាមនោះស្រាប់តែ ឮសម្លេងនារីម្នាក់ទៀតស្រែកជួយៗ ដានីលង់ទឹក  ឃើញដូចនោះខ្ញុំបាទ ស្រឡាំងកាំងមិនដឹងធ្វើមិចទេ ព្រោះខ្ញុំមិនចេះហែលទឹក។

យោងតាមការបំភ្លឺ របស់ឈ្មោះ ខាត់ ប៊ុនតុញ ភេទប្រុស អាយុ ៥៦ឆ្នាំ (ម្ចាស់ហាងស្ពានព្រីង ) បានអោយដឹងថា  នៅវេលាម៉ោង ១២.00នាទី បងប្អូនមកពីសៀមរាប បានយកសំណាញ់ទៅបង់ត្រី នៅស្រះ ខាងក្រោយ តែមិនដឹងថា មានបុគ្គលិកនារី របស់គាត់ទៅលេងទឹកនោះទេ ដោយរូបគាត់ នៅឯមុខផ្ទះ។ លុះបានមួយសន្ទុះ ស្រាប់តែឮមាត់ស្រែកឡូឡា រូបគាត់ក៏រត់ទៅមើលទើបដឹងថាមានមនុស្សលង់ទឹក ភ្លាមៗនោះ ខ្ញុំបាទបាននាំគ្នាចុះស្រង់ មកលើភ្លាមៗ ដើម្បីសង្រ្គោះជីវិត តែជនរងគ្រោះបានស្លាប់បាត់ហើយ។

ការពិនិត្យសាកសព
-សព មានសភាព ធម្មតា  មានកំពស់ ១,៦០សង់ទីម៉ែត្រ ស្លៀកខោក្រណាត់ជើងវែងពណ៌គគីរ ពាក់អាវយឺត ដៃខ្លី ពណ៌ខ្មៅ  និងអាវក្នុងពណ៌ស
-ផ្នែកក្បាល,ដងខ្លួន គ្រប់អាវៈយវៈទាំងអស់ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌនោះទេ៕SRP