ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តព្រះវិហារ៖ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហា នឹងមានការចូលរួមពីអភិបាលស្រុកគូលែននិងមន្ត្រីពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព្រះភិក្ខុគឹមរស្មីគង់នៅវត្ដឥន្ទមុន្នីសុវណ្ណគីរីខ្នងគោល បានមានសង្ឃដីការថា ខ្ញុំព្រះករុណា អាត្មាភាព គឹម រស្មី បានសហការជាមួយពុទ្ធបរិស័ទ និងអាជ្ញាធរដែន ដីក្នុងមូលដ្ឋាន បានចូលរួមផ្តួចផ្តើមកសាងស្ពានថ្មមួយកន្លែង ដែលទំហំទទឹង ៥ម៉ែត្រ និងប្រវែង ២១ ម៉ែត្រ ស្ថិតនៅចំណុចកក់កន្ថង ភូមិរំចេក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

បានចាប់ផ្តើមកសាងនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ ហើយបាននៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ក្នុងរយៈពេលជិត ៥០ខែ ហើយប្រើប្រាស់បច្ច័យសរុបអស់ ២៨០,០០០,០០០៛ (ពីររយ ប៉ែតសិបលានរៀលគត់) ។

ដោយខ្ញុំព្រះកុរណា អាត្មាភាព និងញាតិញោមពុទ្ធបរិស័ទ បានមើលឃើញជាក់ស្តែងពីការរបស់ប្រជាពលរដ្ឋ រស់នៅក្បែរតំបន់នោះមានការលំបាកឆ្លងកាត់នៅរដូវវស្សាម្តងៗ ជាពិសេសនៅពេលដឹកជញ្ជូនកសិផលផ្សេងៗទៀតមកលក់នៅទីផ្សារ។ ទើបអាត្មាភាព និង អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានសហការគ្នាជាកម្លាំងសាមគ្គីក សាងស្ពានថ្មនេះឡើង ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ និងបានដាក់ឈ្មោះថា ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព។

ក្នុងការកសាងស្ពាននេះដែរ មានការចូលរួមឧបត្ថម្ភពី ព្រះថេរានុថេរៈ ឯកឧត្តម លោក ជំទាវ មហាឧបាសក មហាឧបាសិកា សប្បុរសជនក្នុងប្រទេស ក្រៅប្រទេស និងពុទ្ធបរិស័ទ ព្រមទាំង អាជ្ញាធរដែនដីក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។

អាត្មាភាព មានពុទ្ធបរិស័ទ និងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន សូមថ្លែងអំណរ គុណ ដល់ថ្នាក់នាំគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ន ឯកឧត្តម លោកជំទាវ មហាឧបាសក មហា ឧបាសិកា សប្បុរសជនក្នុងប្រទេស ក្រៅប្រទេស សូមសមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ក្នុងឱកាសសម្ពោធ ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព ក៏មានចែកអំណោសារុង២០០ក្រម៉ា២០០សៀវភៅប៊ិច១៥០ក្បាល ជនដល់បងប្អូនពុទ្ធបរិស័ទនិងសិស្សានុសិស្ស ក្នុងនោះមានរទេះរុញដល់ជនពិការមួយផងដែរ៕SRP