គ្រាប់សល់ពីសម័យសង្គ្រាម ផ្ដាច់ជីវិតកុមារពីរនាក់ នៅស្រុកស្វាយលើ

ខេត្តសៀមរាប៖អធិការនគរបាលស្រុកស្វាយលើ លោក យឹប យ៉ុងឈាង ឱ្យដឹងថាគ្រាប់ដែលផ្ទុះស្លាប់កុមារពីរនាក់នោះ គឺជាបំណែកគ្រាប់ផ្លោងធុន៦០មីលីម៉ែត្រ សល់ពីសម័យសង្គ្រាម។

លោកអធិការឱ្យដឹងទៀតថាហេតុការណ៍ផ្ទុះគ្រាប់នៅឃុំតាសៀមនោះ គឺកើតឡើងនៅតំបន់ចុងកាត់មាត់ញក ដែលជាតំបន់ធ្លាប់មានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនិងកងទ័ពរដ្ឋកម្ពុជានៅក្នុងអំឡុងឆ្នាំ១៩៨០-១៩៩៨

សូមជម្រាបថា កុមារតូចៗចំនួនពីរនាក់ ដែលជាបងប្អូនជីដូនមួយនិងគ្នា បានបាត់បង់ជីវិត ដោយសារ
ផ្ទុះគ្រាប់នៅឯខ្ទមស្រែ ក្នុងភូមិគ្រញូង ឃុំតាសៀម កាលពីរសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៥។

កុមាររងគ្រោះទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ២ឆ្នាំនិងម្នាក់ទៀតឈ្មោះ ធំ យេន ភេទប្រុស អាយុ ២ឆ្នាំ៕SRP