ខេត្តសៀមរាប៖យោងតាមចម្លើយជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះ ខាងលើពិតប្រាកដមេន។ បានឆ្លើយសារភាពបន្ថែមទៀតថា ពួកខ្លួនបានធ្វើសកម្មភាពលួចច្រើនលើក ក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ ជិះរកមើលម៉ូតូណាដែលទុកប្រហែស ពុំមានចាក់សោសុវត្ថិភាព ពួកខ្លួនធ្វើសកម្មភាពលួច នៅពេលដែលប្រជាពលរដ្ឋ ឃើញ ពួកខ្លួនបានយកកាត់សម្គាល់ខ្លួន មកបង្ហាញ និងអះអាងថា ជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ មានឱកាសនាំគ្នាជិះម៉ូតូគេចខ្លួនតែម្ដង។
សូមជម្រាបថាមុខសញ្ញាលួចម៉ូតូដ៏សកម្ម ដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនក្លែងក្លាយ ដើរធ្វើសកម្មភាពបន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីលួចយកម៉ូតូ ត្រូវបានសមត្ថកិច្ចបង្ក្រាប។
ក្រោយការបង្ក្រាបសមត្ថកិច្ចរកឃើញ វត្តុតាងដកហូតពីជនសង្ស័យមាន៖
១-ម៉ូតូចំនួន២គ្រឿង ម៉ូតូទី១ ម៉ាក់សង់ សេរីឆ្នាំ២០២១ ពណ័ខ្មៅ ផ្លាកលេខសៀមរាប ១AK-៦៦៣៣ ( របស់ជនរងគ្រោះ ) និងម៉ូតូទី២ ម៉ាកសង់ សេរីឆ្នាំ ២០១៥ ឡើងតែម ២០១៦ ផ្លាកលេខសៀមរាប ១B-៦៨៥៣ លេខតួលេខម៉ាស៊ីន (ត្រូវបានឈូសលុ បរបស់ជនល្មើសជិះសម្រាប់ធ្វើសកម្មភាព )។
២-កូនសោរ ចំនួន៣ , ដង្កាប់ចំនួន៤ ,ម៉ាលេតចំនួន១ ,ខ្សែលួសមួយចំនួន (ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស)។
បច្ចុប្បន្នជនល្មើសទាំង០២នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ ពាក់ព័ន្ធនឹងករណីចំនួន០២
ទី១ករណី អំពើលួច (លួចម៉ូតូ)
ទី២ករណី ប្រើប្រាស់ឯកសារក្លែង។
សុំបញ្ជាក់ថា ហេតុការណ៍លួច នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង១១ព្រឹក នៅចំណុចទំនប់បឹងផ្ដៅ ស្ថិតក្នុងភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ឱ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើសចំនួន២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ រឿម គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
២.ឈ្មោះ ពុត កុសន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
គួរជម្រាបថានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៨ និង០០នាទីព្រឹក ជនរងគ្រោះឈ្មោះ រ៉េត រី ភេទ ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានជិះម៉ូតូចំនួន០១គ្រឿងម៉ាកសង់ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១Ak-៦៦៣៣ លេខតួលេខម៉ាស៊ីន ៥៩២៣២២១ ទៅមើលលបដាក់ត្រី នៅចំណុចកើតហេតុ ពេលទៅដល់ជនរងគ្រោះ បានទុកម៉ូតូក្បែរទំនប់ទឹក ហើយបានដកកូនសោដាក់ក្នុងហោប៉ៅ បន្ទាប់មកទៅមើលលបដែលដាក់ត្រី លុះដល់វេលាម៉ោង១១ថ្ងៃត្រង់ ជនរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចថា មានករណីអំពើលួច។
ក្រោយពីទទួលបានព័ត៌មានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនល្មើសទាំង០២នាក់បាននិងសាកសួរតែម្ដង។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏សូមធ្វើការអំពាវនាវ ដល់បងប្អូន ក្នុងខេត្តសៀមរាបទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន កុំធ្វេសប្រហែល ទុកម៉ូតូចោលនៅតាមទីវាល ដោយពុំបានចាក់សោសុវត្ថិភាព និងជាពិសេសកុំចាញ់បោកមុខសញ្ញា ដែលក្លែងខ្លួនជាអ្នកសារព័ត៍មានឬមន្រ្តីអង្កការដូចករណីខាងលើ៕SRP