ជនសង្ស័យចំនួន 3 នាក់ត្រូវបានសមត្ថកិច្ចគាត់ខ្លួនពាក់ព័ន្ធល្បែងស៊ីសង។
ការបង្ក្រាបធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយកម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង សហការកម្លាំងមូលដ្ឋានស្រុកស្រែអំបិល ដឹកនាំដោយលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស។
បង្ក្រាបបទល្មើសជាក់ស្ដែងករណី ល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខ)ចំនួន០៣ គោលដៅ ក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
+ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់(ប្រុស០២នាក់ ស្រី០១នាក់)។
+ចាប់យកវត្ថុតាងរួមមាន:
-ប្រាក់រៀលសរុប២.២៤០.០០០រៀល និងសម្ភារ:ពាក់ព័ន្ធមួយចំនួន។បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពុងអនុវត្តតាមនីតិវិធី៕SRP