ភ្នំពេញ៖ស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់មិនទាន់ដឹងមូលហេតុ បង្កភ្ញាក់ផ្អើល។ នេះបើតាមព័ត៌មានបឋម ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទទួលបាន។
ហេតុការណ៍ វេលាម៉ោង ០៦នឹង ១០នាទីយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង។
ករណីនេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ។
មេប៉ូលិសរាជធានីភ្នំពេញ មិនទាន់បញ្ជាក់លម្អិតនៅឡើយទេចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ៕SRP