ល្បែងជល់មាន់តាមអនឡាញ នៅភូមិឃុំទំរីង ខេត្តកំពង់ធំ គ្មានអ្នកបង្ក្រាប

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងជល់មាន់តាមអនឡាញ បានកើតមាននៅក្នុងភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ មិនទាន់មានអ្នកបង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍បានបន្តថា នៅថ្ងៃទី 5 ខែមករា ឆ្នាំ 2025 មានក្រុមអ្នកញៀនល្បែងជល់មាន់ មួយក្រុមបានប្រមូលផ្ដុំគ្នាជល់មាន់តាមទូរទស្សន៍អនឡាញយ៉ាងសប្បាយដោយមិនខ្វល់ខ្វាយនិងច្បាប់និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលបន្តិចសោះឡើយ។

ប្រជាពលរដ្ឋនៅមូលដ្ឋានសូមសំណូមពរដល់លោក អធិការដ្ឋាននឹងលោកអភិបាលស្រុកសណ្តាន់ ពិសេសលោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងស្នងការខេត្តកំពង់ធំ ជួយពិនិត្យមើលនឹងចាត់វិធានការបង្ក្រាបទីតាំងល្បែងនេះផង៕SRP