ខេត្តសៀមរាប៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្ក្រាបទីតាំងលក់ឈើមួយកន្លែងដកហូតឈើល្មើសច្បាប់ជិត១០ ម៉ែត្រគូប។
ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៥
នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក នួន សារុន ស្នងការងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចបាន សហការណ៍ជាមួយខណ្ឌរដ្ឋាបាលព្រៃឈើខេត្តសៀមរាប។ ម្ចាស់ទីតាំងឈ្មោះ ហុឹម យឿន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមការពិនិត្យនិងវាស់វែងជាក់ស្តែងរួមមាន៖ ឈេីចំរុះ សរុប ០៣PC ស្មេីរនឹង ៦៦,៨៦៧ម៉ែត្រគីប (PC គិតចាប់ពីឆ្នាំ២០២៤)។ វាស់វែងជាក់ស្ដែង មានចំនួន ៤៥,៤៧០ ម៉ែត្រគីប។ វិកយ័បត្រលក់ឈេីចេញចំនួន ១៦សន្លឹក ស្មេីរនឹង ២៨,៨៦៩ ម៉ែត្រគីប។ សរុបឈេីដែរដកហូតទាំងអស់ ៨,២៣៩ ម៉ែត្រគីប។ ចំពោះវត្ថុតាងខាងលើនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។
ប្របត្តិការចុះបង្ក្រាបទទួលបានជោគជ័យនេះ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្តសៀមរាប សម្របសម្រួល ឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តសៀមរាប៕SRP