ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បង្រ្កាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនបុរសម្នាក់។ ការបង្ក្រាបធ្វើឡើងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នៅចំណុច ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។
ជនសង្ស័យមាន ឈ្មោះ សឺយ សិត ភេទប្រុស អាយុ២៦ឆ្នាំ ( មុខសញ្ញាចែកចាយ )។ វត្ថុតាងដកហូតរួមមាន: ម្សៅក្រាមពណ៌ សថ្លាម៉ាទឹកកកចំនួន ០២កញ្ចប់ ទម្ងន់ ០,៤២ក្រាម ថ្លឹងទាំងសំបកថង់ និងទូរសព្ទដៃ១គ្រឿង។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕SRP