អាជ្ញាធរខេត្តបាត់ដំបង មានគម្រោងកែលម្អ បន្ថែម ជុំវិញបរិវេណជើងភ្នំសំពៅ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដ

អាជ្ញាធរខេត្តបាត់ដំបង មានគម្រោងកែលម្អ បន្ថែម  ជុំវិញបរិវេណជើងភ្នំសំពៅ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដ

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅនារសៀលថ្ងៃព្រហស្បតិ៍ នេះ

បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រជុំគណៈកម្មការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ។

ការប្រជុំដើម្បីពិភាក្សា ការងាររៀបចំគម្រោងកសាងឡើងវិញ និងកែលម្អបន្ថែមនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល មួយ យ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបង ក្នុងនោះមានគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខឿនសួនច្បារ និងរៀបចំសំណង់មិនរៀបរយមួយចំនួនជុំវិញបរិវេណជើងភ្នំសំពៅ ដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរថា ក្នុងគម្រោងសាងសង់ កែលម្អនេះគឺមានការសាទរ ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងការឧបត្ថមថវិកាជាហូហែរក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ត្រូវបានផ្តើមបុណ្យ ដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង រួមនិងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងដ្ឋាននគរបាលជាតិ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ តាំង ម៉េងហ៊ុន ព្រមទាំងកូនចៅ លោកជំទាវឧកញ៉ា ឌី ប្រឹម និងឯកឧត្តម សំ តាំងហន ព្រមទាំងកូនចៅ៕SRP