អ្នកសូកនិងអ្នកស៊ី! អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនស្រ្តី២នាក់ ករណីយក៣០ម៉ឺនដុល្លារឲ្យលោក លី សាម៉េត និង មួង ឃីម ដើម្បីរត់ការឲ្យកូនចូលមន្រ្តីគយ នៅខេត្តបាត់ដំបង

អ្នកសូកនិងអ្នកស៊ី! អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនស្រ្តី២នាក់ ករណីយក៣០ម៉ឺនដុល្លារឲ្យលោក លី សាម៉េត និង មួង ឃីម ដើម្បីរត់ការឲ្យកូនចូលមន្រ្តីគយ នៅខេត្តបាត់ដំបង

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចាប់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។

ស្ត្រី២នាក់នោះ រួមមាន៖ លោកស្រី ឆាយ​ សុវណ្ណារី​ និងលោកស្រី ហ៊ើងទិត្យរាត្រីល័ក្ខណ៍​ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង​ ឃីម និងលោក លី សាម៉េត។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU)  បានឲ្យដឹងថា ACU បានឃាត់ខ្លួនស្ត្រី២នាក់ ដែលពួកគាត់បានឃុបឃិតគ្នាយកលុយ៣០ម៉ឺនដុល្លារ ទៅលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការឲ្យកូនចូលជាមន្រ្តីគយ ទៅតុលាការនៅព្រឹកថ្ងៃ២៩ វិច្ឆិកានេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ វិច្ឆិកាតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទ​ប្រកាន់​លើមនុស្សចំនួន ៤នាក់ រួមមាន ៖ លោក លី សាម៉េត ហៅគ្រូមា , លោក មួង ឃីម , លោក ដួង តារា និងលោក​ អ៊ុត ធី ពីបទជំនួញ ​ឥទ្ធិពល សកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិ​ពលអកម្មនៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ៕SRP