ស្គាល់អត្តសញ្ញាណ ស្ត្រី បើករថយន្តបុកម៉ូតូនៅមុខផ្សារទំនើបអង្គរ

ស្គាល់អត្តសញ្ញាណ ស្ត្រី បើករថយន្តបុកម៉ូតូនៅមុខផ្សារទំនើបអង្គរ

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានបើករថយន្តទំនើបមួយគ្រឿងបុកម៉ូតូបណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។

ស្ត្រីដែលបានបើករថយន្តបុកម៉ូតូនេះ មានឈ្មោះ ហេង ចាន់ម៉ានិច អាយុ៣១ឆ្នាំ ស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្ននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា រថយន្តស៊េរីទំនើបដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ាក Ford Ranger XLT ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BZ-9027 បើកបរដោយស្ត្រីម្នាក់ខាងលើ ដោយបានបុកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 1Q-9343 ទាំងកំរោល បណ្ដាលឱ្យបុរសជាអ្នកបើកម៉ូតូរករបួសតែម្ដង។

សេចក្ដីរាយការណ៍បានបន្ថែមថា បុរសអ្នកបើកម៉ូតូមានឈ្មោះ រុន សុផារិទ្ធ អាយុ៣៨ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បាននាំយកវត្ថុតាងរថយន្តនិងម៉ូតូទៅរក្សាទុកនៅកន្លែងចរាចរណ៍ផ្លូវគោកដើម្បីមានចំណាត់ការបន្ត។ ទោះជាយ៉ាងណា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយរហូតដល់ព្រឹកនេះ។

សូមជម្រាបថា ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅវេលាម៉ោងជិត 12 ថ្ងៃត្រង់ នាថ្ងៃទី 5 ខែតុលា ឆ្នាំ 2024 នេះ ចំណុចមុខផ្សារទំនើបអង្គរ៕SRP