ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា យ៉ាងហោចណាស់ យុវត្តីម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើង វេលាម៉ោង ៩និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លេីផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចក ឃុំសង្វេីយ ស្រុកជីក្រែង។
សមត្ថកិច្ចបានប្រាប់បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ
រវាងរថយន្តម៉ាកម៉ាស្តា ពណ៌សរ ពាក់ផ្លាកលេខភ្នំពេញ 2BJ-6992 ទិសដៅពីកេីតទៅលិច នឹងមនុស្សបេីកបរម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1AA- 5817 ទិសដៅពីលិចទៅកេីត (បញ្រ្ចាសទិសគ្នា)។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ បណ្តាលអោយ( ស្លាប់ )មនុស្សម្នាក់នឹងរបួសធ្ងន់ម្នាក់។
ជនរងគ្រោះ៖
១- ឈ្មោះ ឡាន ស្រីណែត ភេទស្រីអាយុ១៣ឆ្នាំទីលំនៅភូមិព្រៃប្រស់ ឃុំសង្វេីយ ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ (របួសធ្ងន់)
២- ឈ្មោះ ធូ លីដា ភេទស្រីអាយុ១៣ឆ្នាំអ្នករួមដំណេីរ នៅភូមិ ឃុំជាមួយគ្នា( ស្លាប់ )។ ចំណែកអ្នកបេីកបររថយន្តបានគេចខ្លួនបាត់បន្ទាប់ពីបង្កហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកអនុវត្តតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ក្រោយកើតហេតុ
ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមដើម្បីជួយសង្គ្រោះ។ ឯវត្ថុតាងរថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីអនុវត្តន៍នីតិវិធីបន្ត៕SRP