នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងទទួលយកកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក

0

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ទៅព្រឹកនេះបានណែនាំឲ្យក្រសួងទទួលយក កូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក។

ការប្រកាសនេះធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈប្រព័ន្ធតេឡេក្រាម ផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី។

សម្ដេចនាយករដ្ឋមន្ត្រីបានសរសេរថា៖ ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។

សម្ដេចថា« ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ»។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។

សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ៕SRP