សម្ដេចហ៊ុន សែន៖ ការសម្រេចបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ វាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត

0

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានអះអាងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ជាសិទ្ធិផ្ដាច់មុខរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។

សម្តេចតេជោហ៊ុន សែន បានអះអាងតាមប្រព័ន្ធបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលត្រូវបានចេករំលែកនៅថ្ងៃនេះថា ប៉ុន្មានថ្ងៃនេះមានការលើកឡើងថាខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ១២មិថុនា២០២៤។

សម្ដេចហ៊ុន សែនបានបន្តថា មិនមានរឿងបែបនេះទាល់តែសោះ។ ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។

សម្ដេចហ៊ុន សែន បញ្ជាក់ថា មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើង បានឆាប់​ដោយមិនព្រួយ​អង្គុយបក់ផ្សែង៕SRP