ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរករបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើង នៅថ្ងៃសៅរ៍ទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ នៅវេលាម៉ោង ១១និង៤០ នាទី ត្រង់ចំណុចទឹករុន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅលើផ្លូវបេតុងពីឃុំខ្នងភ្នំទៅ ឃុំស្វាយលើ ដោយ បង្កឡើងដោយខ្លួនឯង។
ករណី គ្រោះថ្នាក់ចរាចរណ៍ នេះ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1T-8014 បើកបរដោយឈ្មោះ អុល សុធី ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិកំពីងរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បើកបរមានទិសលិចទៅកើត បានបើកធ្លាក់ផ្លូវហើយចូលទៅក្នុងស្នាមផ្លោះ។(មិនមានពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរ ១នាក់: ឈ្មោះ សៀម ហ៊ុន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។(មិនមានពាក់មួកសុវត្ថិភាព)។
ករណីនេះបណ្ដាលឱ្យ ៖ ស្លាប់នៅនឹងកន្លែងកើតហេតុ ០១នាក់ឈ្មោះ អុល សុធី និងរងរបួសធ្ងន់ ០១នាក់ឈ្មោះ សៀម ហ៊ុន និងខូចខាត ម៉ូតូ០១គ្រឿងធ្ងន់។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពី អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចុះចំណោតខ្លាំង។
កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុបានវាស់វែង ប្រមូលវត្ថុតាង និងបញ្ជូនអ្នករបួសទៅមន្ទីពេទ្យ។ នឹងប្រគល់សាកសពអោយគ្រួសារសពដើម្បីយកទៅធ្វើបុណ្យសពតាមប្រពៃណី។
ចំណែកវត្ថុតាងម៉ូតូ១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕SRP

