សម្ដេចហ៊ុន ម៉ាណែត៖ មន្រ្ដីថ្នាក់ក្រោមជាតិ ត្រូវតែចេះដោះស្រាយបញ្ហា កុំចាំតែថ្នាក់ជាតិជួយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាមន្រ្ដីថ្នាក់ក្រោមជាតិ ត្រូវតែចេះដោះស្រាយបញ្ហា កុំចាំតែថ្នាក់ជាតិជួយ។

ការថ្លែងរបស់សម្តេចហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លង ព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃអាទិត្យនេះ។

សូមបញ្ជាក់ថាវត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ពីដំបូងទី វត្ដនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌល អប់ រំ ព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្ត កែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដើម្បី ពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយងាយស្រួល ដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅ សិក្សា របស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិតបង្កើត ឱ្យមានមណ្ឌលសិក្សា មួយ ដោយឡែកនៅលើទីតាំងណាមួយមិនឆ្ងាយពេកពីទីប្រជុំជន៕SRP