អាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនមនុស្សចំនួន៣នាក់ ករណីលួច

ខេត្តបាត់ដំបង៖ មនុស្សចំនួនបីនាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តបាត់ដំបងធ្វើការចាប់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។

ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង០៤ និង០០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្សារថ្មី ភូមិបែកចាន់ថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការបង្ក្រាបធ្វើឡើង យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០៣ នាក់៖
១-ឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ ឈីវ ភីរ័ត្ន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រកដ។
៣-ឈ្មោះ ថន ស៊ីវហេង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ។

-ចាប់យកវត្ថុតាងរួមមាន ៖
-ម៉ូតូចំនួន ០១ គ្រឿង
-រទេះចំនួន ០១ គ្រឿង
-អាគុយចំនួន ០២ គ្រឿង កម្លាំង ១៥០ អំពែ-ស្នប់ចាញ់ខ្លាញ់គោចំនួន ០២ គ្រឿង-ច្រវាក់ចំនួន ០១ ខ្សែ
-កន្ត្រៃកាត់ដែចំនួន ០២ (តូច១)
-ធ្មេញអេស្កាចំនួន ០៤ គ្រាប់
-ម៉ាឡេតចំនួន ០១ ដើម
-ទុយយោអេស្ការចំនួន ០១ ខ្សែ ។

សូមបញ្ជាក់ ករណី លួចវេលាម៉ោង ០៣និង០០នាទី នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិរំចកេ៤ សង្កាត់រតនះ ក្រុបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ នុន ប៊ុនណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្នភូមិរំចេក៤ សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕