កូនប្រុសម្ដាយអាយុជាង១០ឆ្នាំ ជិះម៉ូតូទៅរៀន បែត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់

ខេត្តសៀមរាប៖កុមារាសិស្សសាលាម្នាក់ ជិះម៉ូតូទៅរៀន ត្រូវបានរថយន្តបុក បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធម្ម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១១ ព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបំបែកភោជនីយ៍ដ្ឋានស្រីគូលេន ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃ ព្រហស្បតិ៍នេះ សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តនិងម៉ូតូ។ រថយន្តកូរ៉េមា៉កហ៊ីយ៉ាន់ដាយពណ៌ទឹកក្រូច ពាក់ផ្លាកលេខ សៀមរាប៣A-៣៦២៦។ ចំណែកម៉ូតូម៉ាក Suomer Xពណ៌ក្រហមលាយស មិនមានផ្លាកលេខ បើកបរដោយឈ្មោះ រី ភក្តី ភេទប្រុសអាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។

សមត្ថកិច្ចបានថ្លែងបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ហើយម៉ូតូរងការខូចខាតនិងរថយន្តកំពិតកាងខាងមុខ។

សមត្ថកិច្ចបានថ្លែងបញ្ជាក់ថា ករណីនេះមូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកម៉ូតូឆ្លងផ្លូវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន(ផ្លូវបំបែកជា៣)។

បច្ចុប្បន្នរថយន្តនឹងម៉ូតូ ត្រូវបាននគរបាលរក្សាទុកនៅអធិការដ្ឋានស្រុកបន្ទាយស្រី។ចំណែកសាកសព ជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕