ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានយុវជនមួយរូបបានធ្វើសកម្មភាពកាប់សម្លាប់បណ្ដាលស្លាប់ក្នុងថ្លុកឈាម។
សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅល្ងាចថ្ងៃពុធនេះថា ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី ២០ខែកុម្ភ: ឆ្នាំ២០២៤ ស្ថិតក្នុង ភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែងខេត្តសៀមរាប។
សមត្ថកិច្ចបានថ្លែងថាករណី ឃាតកម្មនេះ ដោយ (អារក +កាប់ចំក្បាលនិងកាំបិត ) នៅចំណុចចំការដាំដំឡូង ខាងក្រោយផ្ទះបង្កតែម្ដង។ ជនសង្ស័យឈ្មោះ សំ ស៊ី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរ : មិនពិតប្រាកដទីលំនៅ ក្នុងភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែងខេត្តសៀមរាប។
សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាព ដោយយកដាវកាប់ទៅលើជនរងគ្រោះ បណ្ដាលអោយស្លាប់នៅក្នុងថ្លុកឈាម ដោយមានស្នាមអាកកនិងកាប់ចំក្បាល។
ជនរងគ្រោះ ឈ្មោះ ហ៊ាវ ហ៊ុច ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅ ភូមិ ឃុំ កេីតហេតុខាងលេី។
បើតាមសមត្ថកិច្ច ករណីនេះក្រុមសមត្ថកិច្ច បានចុះទៅអង្កេតស្រាវជ្រាវ នៅចំណុចកើតហេតុ លុះដល់ម៉ោង១០និង៤០នាទីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ កំលាំងនគរបាលបានឃាត់ខ្លួនុំបានជនសង្ស័យបាន។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដពិតប្រាកដមែន។ មូលហេតុ : ដោយជនរងគ្រោះ បានជេម៉ែជនសង្ស័យនិងមានទំនាស់ពាក្យសំដីនិងគ្នា។ សមត្ថកិច្ចបានដកហូតវត្ថុតាងដាវ ១ដើម។ បច្ចុប្បន្ន ករណីនេះនគរបាលអនុវត្តតាមផ្លូវច្បាប់៕