រន្ធ..ត់! បាក់ដីសង្កត់កម្មករ ស្លា..ប់ម្នាក់ នៅរុនតាឯក ខណ:កំពុងជីកដាក់លូ

រន្ធ..ត់! បាក់ដីសង្កត់កម្មករ ស្លា..ប់ម្នាក់ នៅរុនតាឯក ខណ:កំពុងជីកដាក់លូ

ខេត្តសៀមរាប៖កម្មករម្នាក់បានស្លាប់ដោយសារបាក់ដីសង្កត់ពីលើនិងពីរនាក់ទៀតបានរួចផុតពីសេចក្ដីស្លាប់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង៩និង១០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចប្លុកZ.៦២២៩ ស្តិតក្នុងភូមិតានី (ភូមិអភិវឌ្ឍន៍) ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

សមត្ថកិច្ចខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារនេះថា ករណីនេះ (បាក់ដីសង្កត់កម្មករ) នេះខណ:កម្មករកំពុងចុះបំពេញការងារ ជីកដាក់លូត្រង់ចំណុចខាងលើ។

សមត្ថកិច្ចបានថ្លែងបន្តថា ជនរងគ្រោះ ឈ្មោះ ជួង សត្យា ភេទប្រុសអាយុ២៦ឆ្នាំ (មុខរបរកម្មករកងវិស្វកម្ម សាងសង់រចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍រុនតាឯក) រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់ពេលបញ្ជូន មកសង្គ្រោះ នៅមណ្ឌលសុខភាពរុនតាឯក)។

បើតាមសមត្ថកិច្ច ឧបទ្ទវហេតុ នេះមូលហេតុ :ជនរងគ្រោះ និងកម្មករចំនួន២នាក់ទៀត បានចុះជីកដី ដើម្បីដាក់ប្រព័ន្ធលូ ស្រាប់តែបាក់ដីសង្កត់ពីលើតែម្ដង។ ចំណែកចំនួន២នាក់ទៀត បានក្រោកស្ទុះឡើងមកលើផុត នៅសល់តែជនរងគ្រោះម្នាក់ឯងតែប៉ុណ្ណោះ។

បច្ចុប្បន្នសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕