ខេត្តសៀមរាប៖លំនៅឋានរបស់ពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង។
ហេតុការណ៍បានកើតឡើង ថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2024 វេលាម៉ោង 9:30 នាទី ស្ថិតនៅភូមិជប់សោម ឃុំវ៉ារីនស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកវ៉ារិនបានប្រាប់ថា ករណីនេះម្ចាស់ផ្ទះ
ឈ្មោះ ថៃ នី ភេទប្រុសអាយុ 60 ឆ្នាំទីលំនៅភូមិជប់សោម ឃុំវ៉ារីន ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ផ្ទះដែលរងការខូចខាតមានទំហំ9×6ម៉ែត្រ ប្រក់ ស័ង្កសី ធ្វើអំពីឈើ សម្ភារៈខូចខាត រួមមាន៖ សូឡាមួយគ្រឿង អាគុយពីរ ម៉ាស៊ីនបាញ់ថ្នាំ 2 គ្រឿង។ ឈើគ្រឿងផ្ទះចំនួន 2 គូប ម៉ូតូម៉ាកគុប០1គ្រឿង សម្ភារៈប្រើប្រាស់ខូចខាតទាំងស្រុង៕