ខេត្តសៀមរាប៖តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង៥នាក់ បានឆ្លើយសារភាពថា: ពួកខ្លួនពិតជាបានធ្វើសកម្មភាព នេះពិតប្រាកដមែន កន្លងមកកាលពីអំឡុង ខែតុលា ឆ្នាំ ២០២៣ ដោយធ្លាប់ មានទំនាស់និងគ្នា
ជនរងគ្រោះ បាននាំគ្នាមកកាប់ពួកខ្លួនដល់បន្ទប់ ទើបមានគំនុំ លុះរហូតដល់វេលាម៉ោង ០៣និង០០នាទី យប់ឈានចូលថ្ងៃទី១៨.០២.២០២៤ ពួកខ្លួនបានឃើញជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នាម្តុំ pub street ទើបពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅយកដាវ ០១ដើម ដែលលាក់ទុកនៅតាមផ្លូវលំ ជិតក្លឹបអារីណា កែងផ្សារញ៉ែរ ហើយក៏នាំគ្នាជិះត្រឡប់មករកក្រុមជនរងគ្រោះវិញ ដើម្បីសងសឹក ពេលមកដល់ pub street ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក scoopy ពណ៌ស ជិះគ្នា ០២នាក់ ពួកខ្លួនបានជិះម៉ូតូដេញតាមពីក្រោយ មកដល់ចំណុចខាងកើត រង្វង់មូលវត្តដំណាក់ ចម្ងាយប្រហែល ១០០ ម៉ែត្រ ពួកខ្លួនបានធ្វើសកម្មភាព យកដាវ កាប់ទៅលើជនរងគ្រោះ ចំដៃឆ្វេងមួយកាំបិត បណ្តាលឲ្យម៉ូតូជនរងគ្រោះ រ៉េចង្កូតទៅបុកនិងបង្គោលភ្លើង ( ដោយឈ្មោះ មួន គិមឡុង ជាអ្នកធ្វើសកម្មភាពកាប់ ហើយ ឈ្មោះ ហួត សុបញ្ញារិទ្ធ ជាអ្នកឌុប ចំណែកបក្សពួក ០៣នាក់ ទៀតជិះតាមពីក្រោយ ) ក្រោយពេលធ្វើសកម្មភាពហើយ ពួកខ្លួនបាននាំគ្នាយកកាំបិតទៅទុកលាក់នៅផ្ទះរបស់ ឈ្មោះ ហួត សុបញ្ញារិទ្ធ បន្ទាប់មកក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ
១. ឈ្មោះ ហួត សុបញ្ញារិទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ ( ឆ្នាំកំណើតថ្ងៃទី០៥. ០១. ២០១០ ) មុខរបរ សិស្ស បច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
២.ឈ្មោះ មួន គិមឡុង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជ័យ ខេត្តសៀមរាប ។
៣.ឈ្មោះ ត្រា ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។
៤.ឈ្មោះ ដែន សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។
៥.ឈ្មោះ ហុក ដុលា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថាការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ នៅថ្ងៃម្សិលមិញ ករណី: ហិង្សាដោយចេត នាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង ០៣និង ៣០នាទី យប់ឈានចូលថ្ងៃទី ១៨.០២.២០២៤ ត្រង់ចំណុចខាង ជើងរង្វង់មូលវត្តដំណាក់ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនរងគ្រោះចំនួន ០២នាក់ :
១.ឈ្មោះ គង់ លីអាន ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀម រាប ( ស្លាប់ដោយសារជនសង្ស័យ កាប់ត្រូវហើយរ៉េចង្កូតម៉ូតូទៅបុកបង្គោលភ្លើង ) ។
២.ឈ្មោះ ស៊ូ សុវណ្ណត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ( រងរបួសក្រោមភ្នែកខាងឆ្វេង ១កន្លែង,លើខ្នងដៃខាងឆ្វេងចំនួន ១កន្លែង) ។
ករណីសមត្ថកិច្ចបានបានធ្វើតេស្ត រកសារធាតុញៀន លើជនសង្ស័យទាំង ០៥នាក់ ជាលទ្ធ ផល ( អវិជ្ជមានទាំង ០៥នាក់ )។ វត្ថុតាងដកហូតបាន :ដាវ ០១ដើម និងម៉ូតូជិះធ្វើសកម្មភាព ចំនួន៣គ្រឿង៕