ភ្នំពេញ៖មនុស្សចំនួន៧នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបាន ករណីកាប់ប្លន់ជនជាតិបរទេស។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទី មានករណីប្លន់ (ប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ ឲ្យរងរបួសត្រង់ចំណុច ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ)។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដូចខាងក្រោម៖
១. ឈ្មោះ ពេញ សុភណ្ឌ ភេទប្រុស អាយុ ១៦ឆ្នាំ
២. ឈ្មោះ ណុប ដាវីត ភេទប្រុស អាយុ ១៥ឆ្នាំ
៣. ឈ្មោះ ផល សម្ភស់ ភេទប្រុស អាយុ ១៥ឆ្នាំ
៤. ឈ្មោះ សុខ ធា សុភា ភេទប្រុស អាយុ ១៥ឆ្នាំ
៥. ឈ្មោះ ហាក់ ម៉េងឈី ភេទប្រុស អាយុ ១៦ឆ្នាំ
៦. ឈ្មោះ សម្បត្តិ សន្យា ភេទប្រុស អាយុ ១៥ឆ្នាំ
៧. ឈ្មោះ អាន ដេវីត ភេទប្រុស អាយុ ១៦ឆ្នាំ
ត្រង់ចំណុច ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីការសាកសួរជនសង្ស័យ ទាំង ៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពេីកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង ៧នាក់ មានជនសង្ស័យម្នាក់ គឺបានចូលរួមប្រព្រឹត្តបទល្មេីសកាប់ប្លនទៅលេីជនជាតិកូរ៉េ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ រួមទាំងបក្ខពួកផ្សេងទៀត។
បច្ចុប្បន្ននាយយកដ្ឋានបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត។ សូមជម្រាបថាការបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕