រថយន្តបុ..កអ្នកដើរឆ្លងផ្កូវ បណ្ដាលឱ្យស្លា..ប់ម្នាក់ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖បុរសម្នាក់ដើរឆ្លងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំពេញទំហឹងបណ្ដាលស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង 19:30នាទី ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2024 លេីផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វេីយ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងមនុស្សដេីរឆ្លងថ្នល់ ទិសដៅពីត្បូងទៅជេីង និងរថយន្តមិនស្គាល់ភិនភាគ ទិសដៅពីកេីតទៅលិច។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ពន្លឺ ពន្លឹង ភេទប្រុសអាយុ 37ឆ្នាំ។ ចំណែកអ្នកបេីកបររថយន្ត បេីកគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕