ខេត្តសៀមរាប៖នៅទីបំផុត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកស សុខា សម្រេចដកតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឲ្យទៅជាមន្ត្រី ព្រមទាំងអ្នកប្តឹង និងអ្នករងបណ្តឹងសរុប៦រូបផងដែរ។
សេចក្ដីសម្រេចចុះហត្ថលេខា លោកស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានបង្គាប់ការលោកវរសេនីយ៍ត្រី ចៅ ពិសិដ្ឋ អត្តលេខ៥៤០៧៧ ឋានៈអនុប្រធានអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ឱ្យទទួលដឹកនាំជាប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ស្ដីទី ជំនួសលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៦ ដែលត្រូវផ្ទេរ ភារកិច្ចទៅបម្រើការងារនៅនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ។
បើតាមសេចក្ដីសម្រេច ការដកបែបនេះបណ្តាលមកពីមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕


