លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បើករថយន្តបុកសិស្សស្លា..ប់ម្នាក់ របួសធ្ង..ន់ម្នាក់

0

ខេត្តកំពង់ធំ៖នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក ប៊ុន សុធី ត្រូវបានប្រភពរាយការណ៍ថា បានបើករថយន្តរបស់រដ្ឋ បុកសិស្សសាលា បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនិងរងរបួសធ្ងន់។

 

ប្រភពបានរាយការណ៍ថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា C125 ពណ៌ ខ្មៅផ្លាកលេខកំពង់ធំ1O-2302 បេីកបរដោយឈ្មោះ ឆាំ កក្កដា ភេទប្រុស មានទីលំនៅអាយុ១៦ឆ្នាំ នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខខេត្តកំពង់ធំ បើកបរពីជេីងទៅត្បូង ស្លាប់នៅកន្លែងកេីតហេតុ ជាសិស្សសាលាវិទ្យាល័យជាស៊ីម។ អ្នករួមដំណេីរដោយឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពពេជ្រឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់។

 

ប្រភពបានបន្តថា រថយន្តម៉ាកត្រៃតុន ពណ៌ខ្មៅផ្លាករដ្ឋ ១៧.២.០៧២៥.បេីកបរដោយឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៥នៅភូមិតាខ្មៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ រាជធានីភ្នំពេញ មុខរបរនាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ។

 

ករណីនេះក្រោយកើតហេតុ សមត្ថកិច្ច បានឃាត់ខ្លួនឈ្មោះ ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ មកអធិការរដ្ឋាននគរបាលស្រុកដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

 

គ្រោះថ្នាក់ចរាចរណ៍នេះ តាមការសន្និដ្ឋានបឋម

បណ្ដាលមកពីអ្នកបើកបរម៉ូតូលឿន និងរថយន្តបេីកបរមិនទុកចន្លោះ។ ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនិតិវិធី។

 

សូមបញ្ជាក់ថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី៣ ខែកុម្ភះឆ្នាំ២០២៤ លេីផ្លូវ ជាតិលេខ៦ ចំណុច ច្រមុះជ្រូកតោ ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក៕