ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ក្រោយពីបានធ្លាក់ពីលើម៉ូតូ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣ ថ្ងៃទី០៣ ខែគុម្ភ: ឆ្នាំ២០២៤ នៅចំណុច ផ្លូវជាតិលេខ៦ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៨០_២៨១ ក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង ធ្លាក់ពីលើម៉ូតូម៉ាកHONDA V AVERSX ពណ៌លាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះគឹម ថយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរ ក្នុងទិសដៅពីកើត ទៅលិច (ពាក់មួកសុវត្ថិភាព) ធ្លាក់អ្នករួមដំណើរម្នាក់បណ្ដាលអោយស្លាប់។
ជនរងគ្រោះ ឈ្មោះជួប សាវ៉ន ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បច្ចុប្បន្នសាកសពប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរក្សាទុកនៅកន្លែងអធិការគរបាលស្រុក៕

