សម្ដេច ហ៊ុន សែន៖ ភរិយារបស់ខ្ញុំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ក្រោយបានដួលក្នុងបន្ទប់

0

ភ្នំពេញ៖ភរិយាសម្ដេចតេជោហ៊ុន សែន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលម៉ែត្រ ក្រោយបានដួលក្នុងបន្ទប់។

តាមរយៈសំណេររបស់សម្ដេចតេជោហ៊ុន សែន នៅថ្ងៃសុក្រទី 2 ខែកុម្ភៈឆ្នាំ 2024 បានសរសេរបង្ហោះជាសាធារណៈថា៖ ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។

នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ
ក៏គ្មានការលាក់បាំងនិងក៏គ្មានការ
ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។
កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់
សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែល
ចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។
បន្ទាប់ពីការពិនិត្យព្យាបាលដោយយក
ចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អ
ប្រសើរតែមិនទាន់ចាកចេញពីមន្ទីរ
ពេទ្យនៅឡើយព្រោះត្រូវរង់ចាំការ
ថតក្បាលជាលើកទី៣ដើម្បីមើល
សរសៃដែលរងនូវការប៉ះទង្គិចនោះ។
ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុង
បញ្ជូនទៅព្យាបាលនៅបរទេសគឺជា
រឿងមិនពិត។

ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។

ឆ្លៀតឱកាស់នេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាននិងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕