មនុស្សម្នាក់បានស្លាប់ និង៦៤នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យពុលនំបញ្ចុក

0

 

ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសន្ទុក-បារាយណ៍ សង្ស័យជាករណីពុលនំបញ្ចុក។

ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពនៅទីនោះនៃគ្រួសារសពឱ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះ ទាំងនោះ នាំគ្នាទិញនំបញ្ចុកហូបរៀងៗខ្លួន នៅតូបម្ចាស់អ្នកលក់តែមួយ។ លុះហូបរួច រហូតដល់ចន្លោះម៉ោង២១ ទៅម៉ោង១២យប់ ពួកគាត់មានអាការ:ក្អួតចង្អោរ វិលមុខ រាគរូស និងត្រូវបងប្អូនសាច់ញាតិដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ជាបន្តបន្ទាប់។

ប៉ុន្តែក្នុងចំណោម នោះ ជាអកុសល មានលោកយាយម្នាក់ ឈ្មោះអ៊ុ ងៀម អាយុ៧១ឆ្នាំ រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់តាមផ្លូវបន្ទាប់ដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។

 មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះលោក អួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារ បានចុះសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលពុលចំណីអាហារកំពុងសម្រាកព្យាលបាល នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកផងដែរ។ អភិបាលស្រុកបញ្ជាក់ថា៖ ពេលនេះ ជនរងគ្រោះ ដែលពុលចំណីអាហារ បានរួចផុតពីអាយុជីវិត និងជាសះស្បើយអស់ហើយ៕