ខេត្តសៀមរាប៖ផ្ទះរបស់ពលរដ្ឋមួយខ្នងត្រូវបាអគ្គីភ័យឆាបឆេះទាំងស្រុងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិផងដែរ។
ហេតុការណ៍បានកើតឡើង វេលាម៉ោង 08:00នាទី ថ្ងៃទី 31.01.2024 ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកជីក្រែងបានប្រាប់ថា អគ្គីភ័យនេះ ម្ចាស់ផ្ទះមាន ឈ្មោះ អឿន ភាព ភេទប្រុសអាយុ 37ឆ្នាំ (ប្តី)
– ឈ្មោះ យ៉ាត់ បូឡែន ភេទស្រីអាយុ 37ឆ្នាំ (ប្រពន្ធ)៊
ករណីនេះបណ្ដាលឱ្យ ខូចខាតអស់៖
1. ផ្ទះទំហ៊ុំ 7ម×18ម ប្រក់ស័ង្កសី ជញ្ជាំងក្តារ ឆេះអស់ទាំងស្រុង
2. ទូរឈេីចំនួន 01គ្រឿង
3. ឈេីសាឡុងចំនួន 01គ្រឿង
4. តុឈេីចំនួន 02គ្រឿង
5. គ្រែឈេីចំនួន 01គ្រឿង
6. កាតគ្រីរថយន្តចំនួន 01សន្លឹក
+ ប្លង់ដី អត្តសញ្ញាណប័ណ្ណ សំបុត្រកំណេីត ឥវ៉ាន់លក់ដូរ និងសម្ភារៈប្រេីប្រាស់មួយចំនួន។
តាមការបំភ្លឺរបស់ ជនរងគ្រោះ បានចាក់សោរផ្ទះទុកចោល យកកូនទៅពេទ្យ មិនបានបិទបារ៉ែតភ្លេីង បណ្តាលអោយផ្ទុះសេរខ្សែភ្លេីងឆេះផ្ទះតែម្ដង៕

