ខេត្តកំពង់ចាម៖យុវជនម្នាក់ដោយសារខឹងនិងម្ដាយសុំលុយមិនបានបានទិញសាំងមកដុតផ្ទះចោលបណ្ដាលឱ្យឆេះទាំងស្រុង។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦និង២០នាទីនៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
អាជ្ញ្ញាធរបានអោយដឹងថា ករណីនេះ បណ្ដាលឱ្យ ភ្លើងឆេះផ្ទះ១ខ្នង (ប្រភេផ្ទះប៉ិត២ខ្នង)ដំបូលប្រក់ក្បឿងជញ្ជាំងបាំងសង្កសី ដែលម្ចាស់ផ្ទះឈ្មោះ ឃាង ផល្លី ភេទស្រីអាយុ៥៥ឆ្នាំ (ជាស្រ្តីមេម៉ាយ)។
អាជ្ញាធរបានបញ្ជាក់ថា ហេតុការណ៍នេះមូលហេតុបង្កឡើងដោយជនសង្ស័យ ឈ្មោះ ហួត លីហ័រ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត) សុំលុយពីម្ដាយបង្កើតចំនួន៥០,០០០រៀល ដើម្បីទិញខោអាវ ប៉ុន្តែម្តាយមិនមានលុយអោយ ហើយឈ្មោះ ហួត លីហ័រ ក៏ខឹងនិងម្ដាយបង្កើត ស្រាប់តែឈ្មោះ ហួត លីហ័រ ប្រាប់ម្ដាយថា បើមិនអោយលុយទេមិនបាច់នៅផ្ទះនិងទេ ដុតផ្ទះចោលឥលូវហើយ និយាយរួចឈ្មោះ ហួត លីហ័រ ក៏ឡើងជិះម៉ូតូរបស់ខ្លួន ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅទិញសាំងចំនួនកន្លះលីត្រ និងដែកកេះចំនួន០១ រួចឈ្មោះ ហួត លីហ័រ ក៏ធ្វើសកម្មភាពដើរទៅក្នុងបន្ទប់ក្រោមផ្ទះរបស់ម្ដាយបង្កើត ហើយយកសាំងចាក់ទៅលើខោអាវ និងចាក់ទៅលើពូក នៅក្នុងបន្ទប់របស់ម្ដាយបង្កើតរួចក៏គូសដែកកេះដុតផ្ទះបណ្ដាលអោយឆេះខូចខាតទាំងស្រុងតែម្តង៕

