បុរសម្នាក់ បានខ្យល់គស្លា..ប់ នៅស្រុកពួក

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានខ្យល់គក៏ស្លាប់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃ សុក្រត្រូវថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ម៉ោង៣និង៣០នាទី ចំណុច ព្រៃរាំងស្រោងមាត់ទន្លេ ស្ថិតក្នុងទឹកដីភូមិពាមតាអួរ  ឃុំ កែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ  ហូយ  លាប ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិពាមតាអួរ ឃុំកែវពណ៌  ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា យោងតាមការបំភ្លឺរបស់ប្រពន្ធ និងការពិនិត្យរបស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងការបញ្ជាក់ របស់គ្រូពេទ្យ មណ្ឌលសុខភាពសំរោងយា ការសន្និដ្ឋានបឋមជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ(ធ្លាក់ក្នុងទឹក)។ ដោយសាកសពមាន សភាពពោះប៉ោង គ្មានស្លាកស្នាមគួរអោយសង្ស័យពាក់ព័នបទល្មើសព្រហ្មទណ្ឌនោះទេ។ ករណីសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕