ខេត្តសៀមរាប៖លោកប្រាក់ សោ ភ័ណ បានដាក់បទបញ្ជាណែនាំដល់អាជ្ញាធរក្រុង ស្រុក ទាំង៥ ដើម្បីចូលរួមទប់ស្កាត់ ការកើតមានឡើងនូវសំណង់ថ្មី ជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរក្រុង ស្រុក ទាំង៥ ដើម្បីចូលរួមទប់ស្កាត់ការកើតមានឡើងនូវសំណង់ថ្មីជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នេះនភថ្ងៃ អង្គារទី១៦ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រៀបចំឡេីងក្នុងគោលបំណង៖
១ -ណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក។
២ -ណែនាំអាជ្ញាធរមូលដ្ឋានឱ្យចូលរួមទប់ស្កាត់និងបំពេញតួនាទីឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
២ -សំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់៕

