ក្រវ៉ាត់ក្រុងសៀមរាបទៀតហើយ! បើកម៉ូតូបុករថយន្តចតចោល បណ្ដាលឱ្យស្លាប់ម្នាក់

0

ខេត្តសៀមរាប៖អ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈបើកម៉ូតូទៅបុកជាមួយរថយន្តដែលចតចោល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២១:១៦​ ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៤ នៅត្រង់ចំណុចលើផ្លូវប៉េតុងក្រវ៉ាត់ក្រុងសៀមរាប ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
.
ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ពាក់ផ្លាកលេខសៀមរាប​ 1B-2515 សេរីឆ្នាំ ២០០៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបុកជាមួយនិង រថយន្តដឹកឥដ្ឋម៉ាកកាំម៉ាស់ ពាក់ស្លាកលេខព្រះសីហនុ 4A-3739 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។

អរណីនេះ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់អ្នកបើកបរម៉ូតូ។ មូលហេតុរថយន្តចតចោលលើដងផ្លូវ ឯភាគីខាងម៉ូតូបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកចំពីក្រោយតែម្ដង។ បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ចការិយាល័យជំនាញយកទៅរក្សាទុករងចាំការដោះនៅពេលក្រោយ៕