ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តពេទ្យរដ្ឋបើកបុកបណ្ដាលឲ្យស្លាប់។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តពេទ្យរដ្ឋ ពាក់ផ្លាកលេខរដ្ឋ12 2-1146 អ្នកបើកបររត់គេចខ្លួន បើកបរ ក្នុងទិសដៅពីលិច ទៅកើត បានបុកម៉ូតូម៉ាកហុងស៊ូមមឺអិច ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1X -6771 បើកបរដោយឈ្មោះឯម រ៉ាឌី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរតែម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង បណ្ដាលស្លាប់តែម្ដង។
សមត្ថកិច្ចបន្តថា បច្ចុប្បន្នសាកសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូនិងរថយន្ត ទុកនៅអធិការនគរបាលស្រុកដើម្បីរងចាំការដោះស្រាយ៕

