ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួនបីនាក់បានស្លាប់ បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះអគ្គីភ័យ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៤និង៥០នាទីព្រឹក ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
របាយការណ៍លោកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ករណីអគ្គីភ័យឆាបឆេះនេះ បណ្ដាលអោយឆេះតូបលក់ដូរអស់ចំនួន 4តូប ផ្ទះចំនួន ០១ខ្នង (ខូចខាតទាំងស្រុង)។ ម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ។
របាយការណ៍បន្តថា៖ ក្នុងនោះបណ្ដាលអោយមនុស្សស្លាប់ចំនួន ០៣នាក់៖ ១,ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ។
២,ឈ្មោញ ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ។
៣,កូននៅក្នុងផ្ទៃ អាយុ២ខែ។
ក្នុងនោះដែលយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៦គ្រឿង (រថយន្តស្នងការខេត្តចំនួន ០៣គ្រឿង។
.រថយន្តអាជ្ញាធរអប្សរាចំនួន ០២គ្រឿង
.រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង) ។
-ប្រេីប្រាស់ទឹកអស់ចំនួន ៦ ឡាន។
អគ្គិភ័យបានរលត់វិញនៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។ បើតាមរបាយការណ៍បឋម មូលហេតុមិនទាន់ដឹងច្បាស់ច្បាស់លាស់នៅឡើយ។
ឯកឧត្តម ប្រាក់ សោភ័ណ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកមិញនេះបានអញ្ជើញចុះពិនិត្យផ្ទាល់ ទីតាំងកើតហេតុផងដែរ៕

