ស្ដ្រីម្នាក់ ត្រូវជនដៃដល់នាំទៅដេកផ្ទះសំណាក់ រួចរឹតកសម្លាប់ចោលបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើង នៅផ្ទះសំណាក់១កន្លែង ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ទើបនិងភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ រងគ្រោះ នៅរសៀលថ្ងៃទី២៤ម្សិលមិញ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប្រាក់ ពៅ ភេទស្រីអាយុ៥៤ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ករណីនេះ ជនដៃដល់ជាមនុស្សប្រុស ដែលស្និតស្នាលជាមួយជនរងគ្រោះ នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
គួរំលឹកថា កាលពីកន្លងទៅថ្មីៗនេះ នៅមូលដ្ឋាន ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានអំពើឃាតកម្មដ៏សារហាវព្រៃផ្សៃមួយ ដោយខ្មាន់កាំភ្លើង បាញ់សម្លាប់ប្ដីប្រពន្ធ២នាក់ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនជនដៃដល់បាននៅឡើយទេ៕

