រដ្ឋមន្ត្រី ដកតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល និងប្រធានការិយាល័យ ឲ្យមកបម្រើការងារនៅក្រសួង

0

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោកកែវ រតនៈ បានចេញលិខិត ដកតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល និងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពល មកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។

ការដកតំណែងមន្រ្តីទាំង២រូបនេះ ត្រូវបានប្រភពមួយចំនួនលួចបង្ហើបថា អាចបណ្ដាលមកមានភាពមិនប្រក្រតីបានកើតឡើង ជាពិសេសពាក់ព័ន្ធសួយសារអាករចូលរដ្ឋ៕