ចាប់ខ្លួនថៃ៦នាក់ ករណីជួញដូរថ្នាំញៀន ក្នុងបុរីធីធី នៅក្រុងប៉ោយប៉ែត

0

ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់ថ្នាំញៀន។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

នគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាត់ ភេទប្រុស អាយុ២៤ឆ្នាំ នឹងបានដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមសថ្លា១ថង់។ យោងការសួរនាំ កម្លាំងបានបន្តការឆែកឆេរ និងបានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់/ស្រី៣នាក់ (ជនជាតិថៃ០៥នាក់បន្ថែមទៀត)៖
១.ឈ្មោះ ណាតថាផន ចាន់កុល ភេទប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ នីចាខុង កាស៊ីម ភេទស្រី អាយុ១៨ឆ្នាំ ៣ ឈ្មោះ ម៉ុនថាធីប ណាមវ៉ុង ភេទស្រី អាយុ២១ឆ្នាំ
៤.ឈ្មោះ អាន់ឆាណា ភុំស្រ៊ី ភេទស្រី អាយុ២១ឆ្នាំ ៥.ឈ្មោះ វីរ៉ាក់ផុង តុកើត ភេទប្រុស អាយុ១៩ឆ្នាំ។ ក្រៅពីនេះសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន៖ ១.ម្ស៉ៅក្រាមសថ្លាចំនួន៦ថង់ ២.ថ្នាំគ្រាប់ ចំនួន២៩ថង់ ៣.ថ្នាំគ្រាប់ wy ចំនួន៧ថង់ ៤. ថ្នាំគ្រាប់ fifi ចំនួន​៣៥បន្ទះ ៥. ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ៦. ជញ្ជីងចំនួន២ ៧.ឧបករណ៍ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕