សិស្សម្នាក់បើកម៉ូតូ ជែងនិងរថយន្តទាក់ដៃម៉ូតូរ៉ឺម៉កបណ្ដាល ឲ្យដួលខ្ទាតចូលរថយន្តកិ..នស្លា..ប់ភ្លាមៗ

0

យុវជម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកម៉ូតូ ប៉ះជាមួយរថយន្ត។ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ចំណុចមុខគ្លីនិកញឹក ឌឹមណូរ៉ា ផ្លូវជាតិលេខ១១ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង រវាងរថយន្តនិងម៉ូតូ ទិសដៅស្របគ្នាពីជើង ទៅត្បូង៊។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះឈ្មោះស្រេង ឡេង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង បើកម៉ូតូម៉ាកវីហ្សឹន ពណ៌ក្រហមនិងខ្មៅ គ្មានស្លាកលេខ។

ចំណែករថយន្ត ម៉ាកហិនដាយ ពណ៌បៃតងចាស់ ស្លាកលេខព្រៃវែង ៣A-៣១៦៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការសន្និដ្ឋានមូលហេតុ អាចម៉ូតូជែងនិងរថយន្តទាក់ដៃម៉ូតូ និងម៉ូតូរ៉ឺម៉កបណ្ដាលឲ្យម៉ូតូដួលខ្ទាតអ្នកបើកបរចូលទៅក្នុងរថយន្តកិនស្លាប់តែម្ដង។ បច្ចុប្បន្ន វត្ថុតាងយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាយ(ក)៕