ខេត្តកំពង់ចាម៖កម្មការីនីរោងចក្រ ខាលីនតុន ឈ្មោះ សូ សាវ៉ាន អាយុ៤០ឆ្នាំ រស់នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសម្រាល (វះកាត់) កូនភ្លោះប្រុស៣នាក់ នៅមន្ទីរពេទ្យកាល់មែត្រ ប៉ុន្តែជាអកុសល ក្រោយពីសម្រាល កូនរួច ម្តាយក៏បានទទួលមរណភាព។
បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យ គឺស្លាប់ដោយជំងឺបេះដូង។
ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារ មានកូនភ្លោះ៣នាក់ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ដោយអំណោយរួមមានដូចខាងក្រោម៖
១-អង្ករ៥០គីឡូ
២-ទឹកដោះគោ២កេះធំ
៣-ក្រម៉ា២ សារ៉ុង២
៤-ស្កសរ៥គីឡូ
៥-ថវិកាចំនួន ៥លានរៀល ក្នុងនោះដែលសម្តេចទាំង២ បានចូលបច្ច័យបុណ្យសព ចំនួន ២០លានរៀល។
ដោយឡែកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី បានចូលបច្ច័យបុណ្យសពចំនួន ២០លានរៀល,ឯកឧត្តមអភិបាលខេត្តកំពង់ចាម ២លានរៀល,រដ្ឋបាលស្រុកជើងព្រៃ ២០ម៉ឺនរៀល។ សរុបថវិកាដែលទទួលបានចំនួន ៤៧,២០០,០០០រៀល៕ដោយនាគខៀវ

