ខេត្តកំពង់ចាម៖ទីតាំងប្រព្រឹត្តទល្មើសនេសាទចំនួន 3 ស្រុក នៃខេត្តកំពង់ចាម ត្រូវបានក្រុមមន្ត្រីចំរុះចុះបង្ក្រាប។
ការបង្ក្រាបធ្វើឡើង នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ។
ប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
+ករណីទី០១:
_របាំងផ្ចិតព្រែកចំនួន ០១កន្លែងប្រវែង ១៨ម៉ែត្រ
_បង្គោលចម្រឹងសរុបចំនួន ៣៦ដើម
នៅចំណុចក្រពើប្រជល់ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី០២:
_របាំងផ្ចិតព្រែកចំនួន ០១កន្លែងប្រវែង ១៥ម៉ែត្រ
_បង្គោលចម្រឹងសរុបចំនួន ៣០ដើម នៅចំណុចព្រែកស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
+ករណីទី០៣:
– ដាយចា់ត្រីទំហំ ៥×២×៨ម៉ែត្រ ចំនួន ០៤មាត់ នៅចំណុចព្រែកមេស ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម៕

