លុចស៊ិសព្រលះម៉ូតូ នៅស្រុកបន្ទាយស្រី បណ្ដាលឲ្យ បុរសម្នាក់ បា..ត់..ប..ង់ជី..វិត

0

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង២២ និង១០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តនិងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា ពីត្បូងទៅជើង។ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខពោធិ៍សាត់ ១B-៥៣៨៥ បើកបរដោយឈ្មោះចែម ធី ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិតានី (ភូមិធម្មជាតិ) ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប បានភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា រថយន្តម៉ាកលុចស៊ិសពណ៌ទឹកដោះគោ (បើករត់គេចខ្លួនបាត់)ពីកន្លែងកើតហេតុ។ បច្ចុប្បន្នត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរុនតាឯក៕