ព្រះសង្ឃមួយអង្គ បានសុគត នៅស្រុកប្រាសាទបាគង ដោយសារខ្សែភ្លើងឆក់

0

ខេត្តសៀមរាប៖ព្រះសង្ឃមួយអង្គ បានសុគត ដោយសារខ្សែភ្លើងឆក់កំពុងភ្លៀង។

ហេតុការណ៍ នៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចអណ្តូងបូមទឹក បរិវេណវត្តធម្មិស្សរារាម (ហៅវត្តថ្មី) មានចម្ងាយពីព្រះវិហារ១៥ម៉ែត្រ ស្ថិតក្នុងភូមិដូនទាវ ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានព្រះនាម ឈ្មោះ ណែម សំណាង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរ ព្រះសង្ឃរស់ នៅភូមិ ស្វាយជយ័ ឃុំ ត្រពាំង ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបន្តថា ករណីនេះ មូលហេតុ បណ្តាលមកពីព្រះអង្គ កាច់បេីកប៉ារ៉ែតភ្លេីងខណ:ពេលកំពុងភ្លៀងបណ្ដាលឲ្យឆក់សុគតតែម្ដង។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ក្រោយពីពិត្យលើសាកសព របស់ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចជំនាញ ករណីនេះ មិនមានពាក់ព័ន្ធនិងបទល្មេីសព្រហ្មទណ្ឌនោះទេ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕