ខេត្តឧត្តរមានជ័យ៖កសិករម្នាក់នៅខេត្តឧត្តរមានជ័យបានរងរបួសដោយសារផ្ទុះមីន។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំប៉ោងត្បូង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចខេត្តឧត្តរមានជ័យបានប្រាប់ថាត្រាក់ទ័រមួយគ្រឿង ម៉ាក់បែឡារ៉ូស (សូវៀត) ព្យួរដីក្បែរផ្ទះរបស់ជនរងគ្រោះ បបានជាន់មីនផ្ទុះបណ្ដាលអោយអ្នកបើកបរត្រាក់ទ័រ ឈ្មោះ ថ្លាង រត្ន័ ភេទប្រុស អាយុ២៧ មុខរបរ កសិករ រស់នៅភូមិត្រាំប៉ោងត្បូង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ រងរបួសស្រាល។
សមត្ថកិច្ចបន្តថាក្រោយកើតហេតុ ក្រុមគ្រួសារ បានយកជនរងគ្រោះ ទៅព្យាបាលនៅពេទ្យឯកជន (ប៉ោ សិលា) ស្រុកត្រពាំងប្រាសាទ។ ចំណែកត្រាក់ទ័របានខូចខាតទាំងស្រុង៕

