ខេត្តសៀមរាប៖កម្លាំងចល័តនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការប៉ូលិសខេត្តសៀមរាប បានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ ក្បែរក្លឹបកំសាន្តមួយក្នុងក្រុងសៀមរាប។
ការឃាត់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចកែងកេសរកូល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ក្មេងទំនើងទាំង២នាក់៖
១. ជនសង្ស័យឈ្មោះ ម៉ែត ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
២. ជនសង្ស័យឈ្មោះ ផាត សុខា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្វាយ ស្រុកពួក ខេត្តសៀមរាប។
ករណីនេះ កម្លាំងអន្តរាគមន៍ បានដកហូតកាំបិត១ដេីម និងម៉ូតូ១គ្រឿង ប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕SRP