«លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប»
ខេត្តសៀមរាប៖មានការបង្ហោះរិះគន់ ទៅលើមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តសៀមរាប ដែលគ្រប់គ្រងដោយ លោកណម ពិសិដ្ឋ ប្រធានមន្ទីរចំពោះការយកភាស៊ីរបស់អ្នកធ្វើដំណើរ។
ការរិះគន់នេះ តាមប្រព័ន្ធ facebook នៅថ្ងៃពុធនេះ។ ជុំវិញការរិះគន់នេះ លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប នៅមិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ។
បើតាមបណ្ដាញ់សង្គម ដែលបានបង្ហោះប៉ុន្មានម៉ោងមុននេះ ថា៖ តើផ្លូវថ្នល់នៅខេត្តសៀមរាប ត្រូវបានកសាងនិងថែទាំដោយថវិការបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខេត្តសៀមរាប ដែលបានមកពីការយកភាស៊ីមែនទេ? ខេត្តផ្សេងទៀតក៏ដូចគ្នាដែរ។
បើដូច្នេះចុះ ពន្ធផ្លូវ មួយឆ្នាំ ២ លានរៀល យកទៅណា?
សូមជម្រាបថា នៅខេត្តសៀមរាប មានទីតាំងយកលុយពីឡានត្រង់ចំណុចខាងលិចសាខាគយ ស្ថិតក្នុងសង្កាត់ទឹកវិល នឹងមួយកន្លែងទៀត ស្ថិតនៅត្រង់ចំណុចការ៉ាស់សាំងផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងសង្កាត់ស្រងែ ជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ៕SRP