ខេត្តសៀមរាប៖បុគ្គលិកហិរញ្ញវត្ថុម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ខណៈបើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ។
ហេតុការណ៍បានកើតឡើង នៅស្រុកពួកនៅថ្ងៃ ទី ៣ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៩និង ៥០ នាទី លើផ្លូវជាតិលេខ ០៦ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ 336 -337ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដា 2018ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប1Z-1761 បើបរដោយឈ្មោះឡូ ឡឹង ភេទប្រុស អាយុ ៣១ ឆ្នាំនៅភូមិដូនតុក ឃុំព្រៃជ្រូកស្រុកពួក ខេត្តសៀមរាប មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ ណុងហិប (មានពាក់មួកសុវត្ថិភាព) បើកបរមានទិសដៅពីកើតទៅលិច បានបុកគោយន្តកន្ត្រៃម៉ាកគូបូតាពណ៌ក្រហមសណ្តោងរ៉ឺម៉កក្រោយព៌ណខ្មៅ (មានដឹកចំប៉ើងពេញ) ពីក្រោយបណ្ដាលឱ្យស្លាប់តែម្ដង។ ចំណែកអ្នកបើកបររគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ក្រោយមានហេតុការណ៍។
ករណីនេះ បណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ខូចខាត ម៉ូតូ១គ្រឿងធ្ងន់និងគោយន្តកន្ត្រៃ១គ្រឿងស្រាល។ មូលហេតុ អ្នកបើកបរគោយន្តកន្ត្រៃ គ្មានភ្លើងបំភ្លឺក្រោយ អ្នកបើកបរម៉ូតូបើបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

